AngKor Wat Khmer

AngKor Wat Khmer

11:05 PM Add Comment
អង្គរវត្តខ្មែរដ៏ល្អប្រណិតគ្មានពីរលើលោក



ទីតាំង                         : ក្រុងអង្គរ ខេត្តសៀមរាប
រូបអង្គវត្ត(Alternate Text)



រូបអង្គវត្ត
ប្រាសាទ​អង្គរវត្ត ជាសំណង់ស្ថាបត្យកម្មសាសនា ដ៏ដំបំផុត លើពិភពលោកនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី  ។​ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម និងធ្មេញឈើ ២០០ម សរុបផ្ទៃដើ ប្រមាណជា ២០០ ហិចតា ។
ប្រាសាទ​អង្គរវត្ត ជានិមិត្តសញ្ញាតំណាងប្រទេសជាតិខ្មែរផងដែរ  រួមទាំងទង់ជាតិ ផងដែរ ក៏បានឆ្នែម៉ូតដោយយករូបអង្គរវត្តជាសំគាល់ផងដែរ។
ហេតុអ្វីហៅថាប្រាសាទអង្គរវត្ត?
សំរាប់ប្រជាជនជនជាតិខ្មែរយើង ប្រហែលជាមិនមានការឆ្លល់ប៉ុន្មានទេ ព្រោះបាន ហៅ និង លឺជាញឹកញាប់ តែសំរាប់បគ្គុទេសទេសក៏ចរណ៌ ដូចជារូបខ្ញុំ បានខំស្វែងយល់អត្ថន័យ និង រកពាក្យដើម្បីពន្យល់អោយ ងាយស្រួលលយ់ទៅតាម ភាសានីមួយៗ  ។ ការពន្យល់របស់ខ្ញុំជាភាសាជប៉ុន「 アンコールはサンスクリット語の「ナガラ」つまり「都·都市·国家」から出た言葉で、ワットはクメール語で「お寺」と言う意味(いみ)です。ですからアンコールワットはお寺のみゃこと言う意味です。 」
គឺ  មានន័យថាអង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ​ ។  រីឯពាក្យ វត្ត ជាទីដែលមាន​ព្រះសង្ឃគង់នៅ ។   រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមាន​វត្តពុទ្ធសាសនា។
ប្រាសាទ​អង្គរវត្ត​មាន​ឈ្មោះ​ដើម​ថា “ប្រាសាទ​បរម​វិស្ណុលោក”។ ការវិវត្តន៍​នៃ​ឈ្មោះ​ អង្គរវត្ត នេះ​អាច​ត្រូវបាន​គេ​យក​មក​ប្រើ​ទៅតាម​ប្រវត្តិ​សាស្ត្រ។ តាម​សិលា​ចារិក​នៅ​សតវត្សរ៍​ទី១៦​បញ្ជាក់​ថា ឈ្មោះ​ប្រាសាទ​អង្គរវត្ត​គឺ ព្រះ​​មហា​​នគរ​​ឥន្ទ្រ​​ប្រត្ថ​​ព្រះ​ពិស្ណុ​លោក។ ​ ពាក្យ ឥន្ទ្រប្រត្ថ មាន​ន័យ​ថា “ទីក្រុង​របស់​ព្រះឥន្ទ”។ មួយ​ចំណែក​ទៀត​នៅ​សតវត្យរ៍​ទី១៧​ត្រូវ​បាន​គេ​ហៅ​ថា “ឥន្ទ​​បត្ថម្ភា​​នគរ​​ស្រី​​សុធរវ​​ពិស្ណុ​លោក”។
ឈ្មោះថា អង្គរវត្ត គឺជា​ឈ្មោះ​សាមញ្ញ​សំរាប់​កំណត់​ប្រាសាទ​ដែល​ជា​បូជនីយដ្ឋាន​នេះ។ ចំពោះ​ប្រជាជន​ខ្មែរ ជាពិសេស​អ្នក​រស់នៅ​ទីជនបទ និង អ្នកដែលមិនសូវស្គាល់អង្គរ ​ច្រើន​និយម​ហៅ​ឈ្មោះ​រួម​មួយ​ថា អង្គរវត្តតូច។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​និពន្ធ​នៅ​លើ​ពិភព​លោក​ទាំងអស់​បាន​កំណត់​ហៅ​ឈ្មោះ​រួម​មួយ​ថា អង្គរវត្ត។
ប្រវត្តិខ្ឡះ
ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ។ នៅសតវត្សរ៍ទី១៦ ប្រាសាទនេះត្រូវបានគេ ប្រែក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនាហិនយាន។​ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។
ស្ថាបត្យកម្ម
ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ និង ត្រូវបានជួសជុសដោយបារាំង(ផ្លូវចូលពីខាងមុខផ្នែកខាងស្តាំដៃ) និង ជប៉ុន(ផ្លូវចូលខាងមុខ តួប៉មខាមុខ ផ្នែកខាងជើង)។
ដោយសារតែទំហំដ៏ធំ​ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព
បើតាម រឿងនិទានមួយ តំណាលថា ប្រាសាទអង្គរវត្តគឺត្រូវបានកសាងអស់ថេរៈតែ ១យប់ ដោយស្ថាបនិកមួយរូប តាមការត្រាស់បញ្ជារពីព្រះមហាក្សត្រខ្មែរ ។
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង ។
ចម្លាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត
ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។​ ចម្លាក់ទាំងនោះរួមមាន៖
(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី ២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេតា និង​ពួកអសុរៈ ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។