អង្គរវត្តខ្មែរដ៏ល្អប្រណិតគ្មានពីរលើលោក
ទីតាំង : ក្រុងអង្គរ ខេត្តសៀមរាប
ប្រាសាទអង្គរវត្ត ជាសំណង់ស្ថាបត្យកម្មសាសនា ដ៏ដំបំផុត លើពិភពលោកនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី ។ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម និងធ្មេញឈើ ២០០ម សរុបផ្ទៃដើ ប្រមាណជា ២០០ ហិចតា ។
ប្រាសាទអង្គរវត្ត ជានិមិត្តសញ្ញាតំណាងប្រទេសជាតិខ្មែរផងដែរ រួមទាំងទង់ជាតិ ផងដែរ ក៏បានឆ្នែម៉ូតដោយយករូបអង្គរវត្តជាសំគាល់ផងដែរ។
ហេតុអ្វីហៅថាប្រាសាទអង្គរវត្ត?
សំរាប់ប្រជាជនជនជាតិខ្មែរយើង ប្រហែលជាមិនមានការឆ្លល់ប៉ុន្មានទេ ព្រោះបាន ហៅ និង លឺជាញឹកញាប់ តែសំរាប់បគ្គុទេសទេសក៏ចរណ៌ ដូចជារូបខ្ញុំ បានខំស្វែងយល់អត្ថន័យ និង រកពាក្យដើម្បីពន្យល់អោយ ងាយស្រួលលយ់ទៅតាម ភាសានីមួយៗ ។ ការពន្យល់របស់ខ្ញុំជាភាសាជប៉ុន「 アンコールはサンスクリット語の「ナガラ」つまり「都·都市·国家」から出た言葉で、ワットはクメール語で「お寺」と言う意味(いみ)です。ですからアンコールワットはお寺のみゃこと言う意味です。 」
គឺ មានន័យថាអង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមានវត្តពុទ្ធសាសនា។
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា “ប្រាសាទបរមវិស្ណុលោក”។ ការវិវត្តន៍នៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើទៅតាមប្រវត្តិសាស្ត្រ។ តាមសិលាចារិកនៅសតវត្សរ៍ទី១៦បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក។ ពាក្យ ឥន្ទ្រប្រត្ថ មានន័យថា “ទីក្រុងរបស់ព្រះឥន្ទ”។ មួយចំណែកទៀតនៅសតវត្យរ៍ទី១៧ត្រូវបានគេហៅថា “ឥន្ទបត្ថម្ភានគរស្រីសុធរវពិស្ណុលោក”។
ឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់ប្រាសាទដែលជាបូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅទីជនបទ និង អ្នកដែលមិនសូវស្គាល់អង្គរ ច្រើននិយមហៅឈ្មោះរួមមួយថា អង្គរវត្តតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៅលើពិភពលោកទាំងអស់បានកំណត់ហៅឈ្មោះរួមមួយថា អង្គរវត្ត។
ប្រវត្តិខ្ឡះ
ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា ។ នៅសតវត្សរ៍ទី១៦ ប្រាសាទនេះត្រូវបានគេ ប្រែក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារិកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនាហិនយាន។ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។
ស្ថាបត្យកម្ម
ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ និង ត្រូវបានជួសជុសដោយបារាំង(ផ្លូវចូលពីខាងមុខផ្នែកខាងស្តាំដៃ) និង ជប៉ុន(ផ្លូវចូលខាងមុខ តួប៉មខាមុខ ផ្នែកខាងជើង)។
ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព
បើតាម រឿងនិទានមួយ តំណាលថា ប្រាសាទអង្គរវត្តគឺត្រូវបានកសាងអស់ថេរៈតែ ១យប់ ដោយស្ថាបនិកមួយរូប តាមការត្រាស់បញ្ជារពីព្រះមហាក្សត្រខ្មែរ ។
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង ។
ចម្លាក់ថែវនៅលើជញ្ជាំងប្រាសាទអង្គរវត្ត
ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។ ចម្លាក់ទាំងនោះរួមមាន៖
(១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
(២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
(៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី ២ ។
(៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
(៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។
(៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
(៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
(៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
(៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេតា និងពួកអសុរៈ ។
(១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
(១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។
EmoticonEmoticon